April 26, 2021

    កំហុ​ស​ដែលបណ្តាល​​ ឱ្យនា​យ​ករដ្ឋមន្រ្តីModi ធ្លាក់​ទៅ​​លើC​ovid-19

    អន្តរជាតិៈ  វិធីនៃការឆ្លើយតបទៅនឹងរោគរាតត្បាត និងការធ្វើឯកជនភាវូបនីយកម្ម នៃមន្ទីរពេទ្យគឺជាមូលហេតុមួយ ដែលរដ្ឋបាលModiបានធ្លាក់ចុះមុនពេលCovid។ កម្មវិធីWhatsApp មានផ្ទុកសារជាច្រើនអំពីរោគរាត ត្បាតឬរឿងរ៉ាវរបស់មិត្តភក្តិឬ សាច់ញាតិដែលឆ្លងមេរោគnCoV ក៏ដូចជាការបង្ហោះជាច្រើនបង្ហាញ ពីកំហឹងចំពោះរបៀបដែលរដ្ឋាភិបាលបរាជ័យ ក្នុងការការពារប្រជាជនរបស់ខ្លួន។ មន្ទីរពេទ្យមួយផុតគ្រែ ហើយមន្ទីរពេទ្យមួយផ្សេងទៀត អស់អុកស៊ីសែនខណៈពេល ដែលរដ្ឋាភិបាលមិនទាន់រកមធ្យោបាយដ៏មានប្រសិទ្ធិភាពដើម្បីការពារការផ្ទុះថ្មី។១៣ខែបន្ទាប់ពីអង្គការសុខភាពពិភពលោក(WHO) បានប្រកាសពីការរាតត្បាត។ខណៈពេលដែលបណ្តា ប្រទេសជាច្រើនទទួលបានជោគជ័យ ជាមួយនឹងយុទ្ធនាការ ចាក់ថ្នាំបង្ការរោគ…
    March 21, 2021

    ក្រសួងវប្បធម៌ប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេស

    ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅទូទាំងប្រទេសចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕  
    March 21, 2021

    សារសម្ដេចហ៊ុន សែន វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ នឹ​ងមកដល់កម្ពុជានៅ​ថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១

    ភ្នំពេញៈ ក្នុងសារសំឡេងនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថាក្នុងពេលខាងមុខនេះ បើគ្មានការផ្លាស់ប្ដូរទេវ៉ាក់សាំងស៊ីណូវ៉ាក់ដែលប្រភេទវ៉ាក់សាំងមិនកំណត់អាយុមនុស្សសម្រាប់ការចាក់នេះនឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។ តាមការជូនដំណឹងពីភាគីមិត្តចិនដែលកម្ពុជាបានទិញ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១លាន៥សែនដូស ហើយក្រៅពីនោះក៏យើងនៅសល់ជំនួយរបស់មិត្តចិនសម្រាប់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនបុណ្យចូលឆ្នាំខ្មែរផងដែរ។ សម្ដេចតេជោមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេលមួយខែហើយគឺមិនទាន់បានស្រាកស្រាន្តនៅឡើយទេ។ពិតមែនតែយើងបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ។ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនិងមួយផ្នែករបស់ខេត្តកណ្ដាល ក៏កំពុងនៅញាំញីនូវឡើយក្នុងពេលដែលខេត្តព្រៃវែង…
    March 21, 2021

    សម្តេចហេងសំរិន “សូមជនរួមជាតិបន្ថែមការប្រុង​ប្រយ័ត្ន នៅក្នុងការកា​រពារនិងទប់ស្កាត់​ជំងឺកូវីដ-១៩”

    ភ្នំពេញៈ សម្តេចហេងសំរិន ជាមឋមខ្ញុំនិងភរិយាសូមចូលរួមរំលែក មរណៈទុក្ខជាមួយគ្រួសារពលរដ្ឋ ដែលបាត់បង់អាយុជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ ចំនួនពលរដ្ឋបានស្លាប់ និងអត្រាឆ្លងបានកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ករណីវិជ្ជមានបានរកឃើញនៅលើមនុស្សគ្រប់វ័យ មិនប្រកាន់ថាជាមនុស្សចាស់ ឬក្មេងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កហានិភ័យខ្ពស់បំផុតដល់យើងគ្រប់គ្នា នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ សូមបងប្អូនកូនក្មួយទាំងអស់គ្នា ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឱ្យបានគ្រប់ៗគ្នា ដោយប្រកាន់ឱ្យខ្ជាប់រាល់វិធានការណ៍របស់ក្រសួងសុខាភិបាលបានដាក់ចេញ ពិសេសចូលរួម អនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…
    March 21, 2021

    អនុវត្តតាមគោលនយោបាយ និងផែ​នការអភិវឌ្ឍន៍វិស័យ ក​សិកម្មឆ្នាំ២០​១៩-២០២៣

    ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន កំពុងសហការជំរុញគាំទ្រនិងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុតនិងផលិតកម្មចំណីសត្វតាមរយ:ការ ប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យនៅក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ…
    March 21, 2021

    រថយន្តបើកឡើងកម្តៅកើតជាផ្កា ភ្លើងបណ្តាលឱ្យឆេះខ្ទេចនៅខណ្ឌសែនសុខ

    ភ្នំពេញ៖ រថយន្តកាមារីបាឡែនមួយគ្រឿងពេល កំពុងបើកបរបានឡើងកម្តៅកើតជា ផ្កាភ្លើងបណ្តាលឱ្យឆេះរថយន្តខ្ទេចរួម មានសម្ភារសំខាន់ៗមួយចំនួន។ករណីនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិត្រពាំងរាំងសង្កាត់ ឃ្មួញខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ។ ម្ចាស់រថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា៖ គាត់បានធ្ចើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោម គោលដៅទៅខេត្តកំពង់ចាម។គាត់ក៏មិនហ៊ានបើកលឿនទេគឺបើកយឺតៗ ស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំង មើលទៅមិនស្រួលក៏បានឈប់។ពេលនោះរថយន្តក៏ឆេះប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានទាញយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៥ទៅ៦បំពង់មកបាញ់តែមិនរលត់ក៏ទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ទៀត។ សមត្ថកិច្ចជំនាញខាងសង្គ្រោះ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញមកបាញ់ ទឹកអស់មួយររថយន្តទើបរលត់…
    Back to top button